មេដឹកនាំសហភាពអឺរ៉ុប ប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងពន្ធគយ របស់សហរដ្ឋអាមេរិក

 ប្រភព៖ AFP

ព្រុចសែល៖ ប្រធានសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen បានប្តេជ្ញាថា នឹងសងសឹកយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដកហូតពន្ធគយ លើការនាំចូលដែកថែប និងអាលុយមីញ៉ូម។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី von der Leyen ថ្លែងថា៖ «ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដំឡើងពន្ធគយលើការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់អឺរ៉ុប»

អ្នកស្រីបានបន្ថែមថា៖ «ពន្ធមិនសមហេតុផលលើសហភាពអឺរ៉ុបនឹងត្រូវបានឆ្លើយតប។ ពន្ធទាំងនេះនឹងបង្កឱ្យមានការប្រឆាំងដ៏ម៉ឺងម៉ាត់ និងក្នុងអត្រាដូចគ្នា។ សហភាពអឺរ៉ុបនឹងចាត់វិធានការ ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ យើងនឹងការពារកម្មករ អាជីវកម្ម និងអ្នកប្រើប្រាស់របស់យើង»

សូមជម្រាបថាលោក ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ ដើម្បីដកហូតពន្ធគយ ២៥ភាគរយ លើការនាំចូលដែកថែប និងអាលុយមីញ៉ូមចាប់ពីថ្ងៃទី១២ ខែមីនាតទៅទោះបីជាមានការព្រមានពីអឺរ៉ុប និងប្រទេសចិនក៏ដោយ៕



 

Powered by Blogger.