នាយករដ្ឋមន្ត្រី​ប៉ូឡូញ​ច្រានចោល​លទ្ធភាព​បញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែន

 ប្រភព៖ Reuters

វ៉ារស្សាវ៉ា នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោក Donald Tusk បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រទេស​ប៉ូឡូញ​នឹង​មិន​បញ្ជូន​ទាហាន​ទៅ​កាន់​អ៊ុយក្រែន​ឡើយ ខណៈការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​បន្ទាន់​មួយ​នៅ​ទីក្រុង​ប៉ារីស ដែល​ផ្តោត​លើ​តួនាទី​របស់​អឺរ៉ុប​ក្នុង​បទ​ឈប់​បាញ់​ដែល​អាច​កើត​មាន។

ការ​ប្រកាស​នេះ​ កើត​ឡើង​ក្រោយ​ពេល​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Keir Starmer បាន​ក្លាយ​ជា​មេដឹកនាំ​អឺរ៉ុប​ដំបូង​គេ​ដែល​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​ ក្នុង​ការ​ដាក់​ពង្រាយ​កង​កម្លាំង​រក្សា​សន្តិភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក Tusk បាន​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​មុន​ពេល​ចាកចេញ​ទៅ​កាន់​ទីក្រុង​ប៉ារីស​ថា «ប៉ូឡូញ​នឹង​គាំទ្រ​អ៊ុយក្រែន ប៉ូឡូញនឹងបន្តគាំទ្រអ៊ុយក្រែន ក្នុងក្របខ័ណ្ឌនៃសមត្ថភាពហិរញ្ញវត្ថុរបស់យើង ទាំងជំនួយមនុស្សធម៌ និងយោធា។ ទោះយ៉ាងណា លោកបានអះអាងយ៉ាងច្បាស់ថា យើងគ្មានផែនការបញ្ជូនកងទ័ពប៉ូឡូញទៅកាន់អ៊ុយក្រែននោះទេ៕

 


Powered by Blogger.