នាយករដ្ឋមន្ត្រីអង់គ្លេស ថា ត្រៀមខ្លួនជាស្រេចដើម្បីបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅអ៊ុយក្រែន
ប្រភព៖ Reuters
ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថាលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ជូនកងទ័ពអង់គ្លេសទៅកាន់អ៊ុយក្រែន ជាផ្នែកមួយនៃកងកម្លាំងរក្សាសន្តិភាពក្រោយសង្រ្គាមបិទបញ្ចប់ ខណៈរូបលោកកំពុងព្យាយាមបង្ហាញសហរដ្ឋអាមេរិកថាប្រជាជាតិអឺរ៉ុបគួរតែមានតួនាទីមួយនៅក្នុងកិច្ចចរចាដើម្បីបញ្ចប់ ជម្លោះ។
តាមលោក Starmer ការធានាឱ្យបាននូវសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន
គឺជារឿងចាំបាច់បំផុត សំដៅកំញើញកុំឱ្យលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន
បើកការឈ្លានពានជាថ្មី នៅពេលអនាគត។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ទៀតថាការបញ្ចប់សង្រ្គាមរបស់រុស្ស៉ីជាមួយអ៊ុយក្រែន
មិនមែន បណ្ដោះអាសន្ន ហើយទុកឱកាសឱ្យលោក ពូទីន បើកការវាយប្រហារសាជាថ្មីនោះទេ។
ការអត្ថាធិប្បាយរបស់លោក
Starmer គឺជាលើកដំបូងបំផុតដែលរូបលោកបាននិយាយចំៗថានឹងពិចារណាបញ្ជូនកងកម្លាំងរក្សាសន្តិភាពអង់គ្លេសទៅកាន់អ៊ុយក្រែន
ដោយកន្លងមក
លោកធ្លាប់បាននិយាយថាអង់គ្លេសមានឆន្ទៈដើរតួនាទីជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព។
លោក Starmer ត្រូវបានរំពឹងថានឹងចូលរួមជាមួយអធិការបតីអាល្លឺម៉ង់
លោក Olaf Scholz នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald
Tusk ប្រមុខ NATO លោក Mark Rutte នាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni ព្រមទាំងមេដឹកនាំផ្សេងទៀត
នៅឯកិច្ចប្រជុំបន្ទាន់មួយក្នុងទីក្រុងប៉ារីសនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ
ក្រោយប្រធានាធិបតីបារាំង លោក Emmanuel Macron កោះប្រជុំ៕
Post a Comment