សម្តេចតេជោ ហ៊ុន សែន ទម្លាយសំឡេងដែលពួកជ្រុលនិយមរៀបចំផែនការភេរវកម្មវាយដ្រូនចូលភូមិគ្រឹះរបស់សម្តេច
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេងដែលក្រុមជ្រុលនិយមបានរៀបចំផែនកាវភេរវកម្មប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារតាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។
នៅតាម Facebook នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ
នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។
យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ
ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។
តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យនិងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ
និងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?។
សម្តេចតេជោ ហ៊ុន
សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស
ឬនៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា
ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។
ខ្ញុំសូមជូននូវសារសំឡេង២ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២
គឺក្រោយខ្ញុំប្រកាសគឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញ»៕
Post a Comment