ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការព្រះវិហារឥស្លាម នៅស្រុកអូរគ្រៀងសែនជ័យ
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ ព្រះវិហារខ្មែរឥស្លាម និងសមិទ្ធផលនានា ត្រូវសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃអាទិត្យទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី នៃក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ នៃរាជរដ្ឋាភិបាល ចុះពង្រឹងមូលដ្ឋាន ខេត្តក្រចេះ រួមនិងឯកឧត្តម សាហារ៉ូឌីន ប៊ីនអុន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេស ម៉ាឡេសុី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះ បានប្រព្រឹត្តទៅនៅឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោក ជំទាវ ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀង រួមនិង ឯកឧត្តម ហឿ សុីយ៉ែមប្រធានក្រុមប្រឹក្សាខេត្ត ,លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ,លោក លោកស្រី មេបញ្ជាការ មេបញ្ជារង នៃកងកម្លាំងទាំងបីប្រភេទ ព្រមទាំងអាជ្ញាធរ ភូមិ ឃុំ និងលោក អភិបាលស្រុក អូរគ្រៀងសែនជ័យ រួមជាមួយនិងប្រជាពលរដ្ឋខ្មែរ ឥស្លាម ជាង៦០០នាក់។
ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ ថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយ (អង្គការមូនិធិអីមិនកម្ពុជា ដែលបានប្រមូលគៀរគរនូវធនធាន ពីសព្វបុរសនានា ពីសេសពីប្រទេសសាំងហ្កាពួរ ក្នុងការចូលរួមគាំទ្រជាមួយនិងរដ្ឋាភិបាលយេីង ពិសេសចំពោះបងប្អូនខ្មែរ ឥស្លាមយេីង។
ឯកឧត្តមរដ្ឋមន្រ្តី សូមបញ្ជាក់ផងដែរថា ចំពោះអង្គការអីមិនកម្ពុជានេះ គឺជួយបានជាច្រេីនខេត្ត ដូចជា ខេត្តកំពង់ឆ្នាំង និងខេត្តផ្សេងៗទៀតរួមនិងរាជធានីភ្នំពេញផងដែរ ក្នុងនោះមានទាំង សាលារៀន, ព្រះវិហារ ,និងមានឱកាសផ្តល់ក្នុងការអប់រំ សិក្សាដល់កូនចៅ ខ្មែរឥស្លាមយេីងបានជាច្រេីនផងដែរ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តរដ្ឋមន្រ្តី នៃក្រសួងព័ត៌មាន ក្នុងនាមរាជរដ្ឋាភិបាល កម្ពុជា ក៍បានថ្លែង អំណរគុណ ចំពោះអង្គការមូលនិធិអិមិនកម្ពុជានេះ ដែលបានចូលរួមគាំទ្រសកម្មភាពជាមនុស្សធម៌ និងចំណាយនូវថវិកា ជាង «៧ មុឺនដុល្លារ»ក្នុងការសាងសង់ ព្រះវិហារនេះជូនដល់បងប្អូនខ្មែរឥស្លាម សម្រាប់ប្រតិបត្តសាសនា ខ្មែរឥស្លាម ក្នុងឃុំ អូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ យេីងនៅទីនេះ។
ឯកឧត្តម រដ្ឋមន្រ្តី សូមបញ្ជាក់បងប្អូនយេីង នៅទីនេះថា ៖ ដោយសារប្រទេសកម្ពុជាយេីង មានសុខ សន្តិភាពពេញលេញលេីផ្ទៃប្រទេស ដូច្នេះហេីយ បងប្អូនមានសិទ្ធគ្រប់គ្រាន់ក្នុងការប្រកបមុខរបរ ផ្សេងៗសម្រាប់ការចិញ្ចឹមជីវិត រស់តទៅអនាគត «នេះដោយសារ ប្រទេសមានសុខសន្តិភាព»។ ដូច្នេះ សូមពុក ម៉ែ បងប្អូន គោរព ស្រលាញ់គ្នា ជាកូនខ្មែរតែមួយ ហេីយនឹងខិតខំបន្តថែរក្សា នូវសុខសន្តិភាព ប្រទេសកម្ពុជាយេីង បានរុងរឿង ជារៀងរហូត ជូនជាតិ ហេីយរាជរដ្ឋាភិបាលយេីងនឹងបន្តការអភិវឌ្ឍប្រទេសបានកាន់តែរីកចម្រេីនរហូតតទៅអនាគត មិនឱ្យចាញ់ប្រទេសជិតខាងឡេីយ។
ឯកឧត្តម រដ្ឋមន្រ្តីនៃក្រសួងព៍ត៌មានបានផ្តល់ជូននូវលិខិតថ្លែងអំណរគុណដល់អង្គការមូលនិធិ និងផ្តល់ជូននៅគ្រឿងភោគបរិភោគជាច្រេីនដល់បងប្អូនដែលបានមកចូលរួមក្នុងកម្មវិធីនាពេលនេះ៕
Post a Comment