រុស្ស៉ី ដោះលែងជនជាតិអាមេរិកម្នាក់ឱ្យមានសេរីភាព មុនកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក

ប្រភព៖ Reuters

មូស្គូ៖ រដ្ឋាភិបាលរុស្ស៉ី បានដោះលែងជនជាតិអាមេរិកម្នាក់ ដែលត្រូវឃុំខ្លួន ដោយសារតែការចោទប្រកាន់ពីការកាន់កាប់កញ្ឆាក្នុងបរិមាណតិចតួច មុនពេលមានកិច្ចពិភាក្សារវាងមន្ត្រីរុស្ស៉ី និងសហរដ្ឋអាមេរិក នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

អ្នកនាំពាក្យសេតវិមាន Dmitri Peskov គូសបញ្ជាក់ថា កិច្ចពិភាក្សានៅអារ៉ាប៊ីសាអូឌីត នាថ្ងៃអង្គារនេះ នឹងមានបំណងស្តារទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៉ីនតោន ដូច្នេះព្រឹត្តិការណ៍មួយចំនួន អាចត្រូវបានលេចចេញជារូបរាងឡើង នៅក្នុងបរិបទនេះ។

សូមជម្រាបថាលោក Kalob Byers Wayne អាយុ ២៨ឆ្នាំត្រូវបានឃុំខ្លួន នៅអាកាសយានដ្ឋាន Vnukovo ទីក្រុងមូស្គូ អំឡុងពេលត្រួតពិនិត្យឥវ៉ាន់ កាលពីថ្ងៃទី៧ ខែកុម្ភៈ បន្ទាប់ពីមន្រ្តីគយរកឃើញសារធាតុកញ្ឆាក្នុងដំណាប់ផ្លែឈើ ដែលមាននៅក្នុងវ៉ាលីរបស់គាត់៕






 

Powered by Blogger.