រុស្ស៊ី ចាប់អារម្មណ៍ជំហររបស់ ត្រាំ លើការបញ្ចប់សង្គ្រាមអ៊ុយក្រែន តែត្រូវការភាពច្បាស់លាស់
ប្រភព៖ Reuters
ម៉ូស្គូ៖ វិមានក្រឹមឡាំង បានបង្ហាញពីការចាប់អារម្មណ៍ លើជំហររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជុំវិញការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយបញ្ជាក់ថា ទីក្រុងម៉ូស្គូត្រៀមខ្លួនសម្រាប់កិច្ចសន្ទនា។ ទោះជាយ៉ាងណា រុស្ស៊ីក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃសកម្មភាពជាក់ស្តែងពីសំណាក់សហរដ្ឋអាមេរិក ជាជាងគ្រាន់តែជាពាក្យសម្តី។
អនាគតនៃសង្រ្គាមនៅអ៊ុយក្រែន
នៅតែមិនច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែ ការប្រកាសរបស់លោក ត្រាំ និងលោក ពូទីន
បានផ្តល់នូវក្តីសង្ឃឹមខ្លះៗសម្រាប់ការបញ្ចប់ជម្លោះតាមរយៈការចរចា។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry
Peskov បានបញ្ជាក់ថា
រុស្ស៊ីមានការចាប់អារម្មណ៍ចំពោះជំហររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ
ជាងរដ្ឋបាលមុនដែលដឹកនាំដោយលោក Joe Biden ដោយលោកបានប្រៀបធៀបរដ្ឋបាលទាំងពីរថា
រដ្ឋបាលរបស់លោក Biden ចង់រក្សាសង្រ្គាមឱ្យបន្តកើតឡើង
ខណៈដែលលោក ត្រាំ ចង់បញ្ចប់សង្រ្គាម។
ទោះជាយ៉ាងណា លោក Peskov
ក៏បានបង្ហាញការប្រុងប្រយ័ត្នចំពោះការចរចា
និងបានទាមទារឱ្យមានសកម្មភាពជាក់ស្តែង ពីសំណាក់អាមេរិកនិងអ៊ុយក្រែន។ លោកបាននិយាយថា
រុស្ស៊ីនឹងមិនចូលរួមក្នុងការចរចាណាមួយ ដែលមិនផ្អែកលើសកម្មភាពជាក់ស្តែងនោះទេ៕
Post a Comment