ប្រមុខការទូតអាមេរិក​ ព្រមានពីលទ្ធភាពបិទខ្ទប់ព្រែកជីកប៉ាណាម៉ា​ ដោយចិន​ករណីជម្លោះណាមួយកេីតឡេីង

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖​ រដ្ឋមន្ត្រីការបរទេសអាមេរិក​ លោក Marco Rubio បាននិយាយថា​ ចិនមិនទាន់មានផែនការណាមួយដើម្បីបិទខ្ទប់ព្រែកជីកប៉ាណាម៉ាទេ​ ប៉ុន្តែវាមានហានិភ័យក្នុងការធ្វេីដូច្នេះ​ ករណីជម្លោះជាមួយសហរដ្ឋអាមេរិកកេីតឡេីង។

ការកត់សម្គាល់​របស់លោក​ Rubio​ ធ្វេីឡេីងប៉ុន្មានថ្ងៃមុនពេល​ លោកត្រូវបំពេញទស្សនកិច្ច​នៅតំបន់អាមេរិកកណ្តាល​ ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង​ ក្នុងនាមជាប្រមុខការទូតអាមេរិក​ ហេីយជាការបន្ទរបន្ថែមលេីក្តីកង្វល់មួយចំនួនរបស់​ លោក​ ត្រាំ​ អំពីឥទ្ធិពលរបស់ចិន​ នៅលើផ្លូវទឹកជាយុទ្ធសាស្ត្រនេះ។

លោក​ Rubio បានលេីកពីក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងហុងកុង​ ដែលកំពុងប្រតិបត្តិការកំពង់ផែចំនួនពីរ​ នៅច្រកចូលមហាសមុទ្រអាត្លង់ទិក​ និងប៉ាស៉ីហ្វិកមួយថា​ជាហានិភ័យសម្រាប់សហរដ្ឋអាមេរិក​ ពីព្រោះពួកគេនឹងធ្វើអ្វីដែលរដ្ឋាភិបាល (ចិន) ប្រាប់ពួកគេ។​ លោកគូសបញ្ជាក់ថា​ «​ប្រសិនបើរដ្ឋាភិបាលចិន​ ប្រាប់ពួកគេឱ្យបិទខ្ទប់ព្រែកជីកប៉ាណាម៉ា ពួកគេនឹងត្រូវធ្វេីតាម។ តែឥឡូវនេះ​ ពួកគេមិនទាន់មានផែនការដើម្បីធ្វើដូច្នេះទេ​។ វាគ្រាន់តែជា​ការ​គំរាម​កំហែង​ចំពោះមុខ»

សូមជម្រាបថានៅពេលស្បថចូលកាន់តំណែងនាថ្ងៃទី២០​ ខែមករា​ ប្រធានាធិបតីអាមេរិក​ លោក​ ដូណាល់​ត្រាំ​ បានចោទប្រកាន់ប៉ាណាម៉ាម្តងទៀតថា​ បានរំលោភលើការសន្យាឆ្នាំ​ ១៩៩៩​ នៅពេលដែលអាមេរិកប្រគល់ព្រែកជីកនេះទៅឱ្យប៉ាណាគ្រប់គ្រង​ តាមរយៈប្រតិបត្តិការរបស់ចិននៅទីនោះ​។ ប៉ុន្តែរដ្ឋាភិបាលប៉ាណាម៉ា​ បានបដិសេធយ៉ាងខ្លាំង៕



 

Powered by Blogger.