ក្រុមហ៊ុន THACO AGRI ចំណាយទុនវិនិយោគ ១២៩៥លានដុល្លារផ្នែកវិស័យកសិកម្មនៅខេត្តរតនគិរី និងក្រចេះ លើផ្ទៃដីសរុប៣៥៣៩០ហិកតា
ភ្នំពេញ៖ នៅក្នុងអំឡុងពីឆ្នាំ ២០២០ ដល់ ២០២៣ ក្រុមហ៊ុន THACO AGRI បានរៀបចំសិក្សាអំពីស្ថានភាព លក្ខណៈដីធ្លីនិងបរិស្ថាន ធ្វើការវាយតម្លៃឡើងវិញទាំងស្រុងស្ដីអំពីប្រសិទ្ធភាពនៃគម្រោង ហើយបានរៀបចំផែនការមេរបស់ក្រុមហ៊ុនទាំង ០៦ ដើម្បីធ្វើការផ្លាស់ប្ដូរគម្រោងទាំងអស់នោះ ងាកមកដាំដំណាំហូបផ្លែនិងចិញ្ចឹមគោវិញ ហើយបានអនុវត្តសាកល្បងគំរូកសិដ្ឋានចម្រុះ ដែលក្នុងនោះមានសហគ្រាសផលិតកម្មដាំដុះ កសិដ្ឋានចិញ្ចឹមសត្វតាមខ្សែសង្វាក់ផលិតកម្មពេញលេញនិងតំបន់កសិកម្ម ដែលដំណើរការផលិតកម្មតាមបែបបូកបញ្ជូលនិងវិលជុំ រួមមាន៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសដូចជាផ្លូវថ្នល់ ធារាសាស្ត្រនិងភ្លើងអគ្គិសនី អគារស្នាក់នៅសម្រាប់បុគ្គលិកកម្មករកម្មការិនិ ហាងលក់ទំនិញ រោងចក្រផលិតនិងវេចខ្ចប់ផ្លែចេក ឃ្លាំងត្រជាក់រក្សាទុកផ្លែឈើស្រស់ រៀបចំប្រព័ន្ធឡូជីស្ទិកសម្រាប់ដឹកជញ្ជូនផ្ទៃក្នុងគម្រោងនិងសម្រាប់ការនាំចេញ កសិដ្ឋានចិញ្ចឹមគោបង្កាត់ពូជ មជ្ឈមណ្ឌលកែឆ្នៃលាយផ្សំចំណីគោ។ល។)។
តាមផែនការ គម្រោងកសាងតំបន់កសិកម្មដែលដំណើរការផលិតកម្មតាមបែបបូកបញ្ជូលនិងវិលជុំទាំង ២ កន្លែងរបស់ក្រុមហ៊ុន THACO AGRI លើផ្ទៃដីសរុប ៣៥,៣៩០ ហិកតា មានទុនវិនិយោគសរុបគឺ ១,២៩៥ លានដុល្លារអាម៉េរិក។ ក្នុងចំណោមនោះ នៅស្រុកស្នួល (ខេត្តក្រចេះ) មានផ្ទៃសរុប ១០,៧០៨ ហិកតា ជាមួយនឹងទុនវិនិយោគសរុប ៤៩៥ លានដុល្លារអាម៉េរិក ហើយនៅស្រុកកូនមុំនិងស្រុកលំផាត់ (ខេត្តរតនគិរី) មានផ្ទៃដីសរុប ២៤,៦៨២ ហិកតា ជាមួយនឹងទុនវិនិយោគសរុបគឺ ៨០០ លានដុល្លារអាម៉េរិក។
គួររំលឹកថា គំរូកសិដ្ឋានកសិកម្មដែលដំណើរការផលិតកម្មតាមបែបបូកបញ្ជូល វិលជុំដោយខ្សែសង្វាក់ផលិតកម្មពេញលេញរបស់ក្រុមហ៊ុន THACO AGRI បានជួយកាត់បន្ថយយ៉ាងទាបបំផុតលើចំណាយនៃការវិនិយោគ ជួយបង្រួមក្បាលម៉ាស៊ីនគ្រប់គ្រងប្រតិបត្តិការនិងស្ថេរភាពកម្លាំងពលករ ព្រមទាំងបង្កើតបានផលិតផលដែលមានប្រភពដើមពីសរីរាង្គ ឆ្ពោះទៅរកគោលដៅកាត់បន្ថយកាកសំណល់អោយទាបបំផុតក្នុងដំណើរការផលិតកម្ម ឆ្លើយតបនឹងនិន្នាការនៃការអភិវឌ្ឍន៍បៃតងនិងប្រកបដោយចិរភាព ស្របតាមនិន្នាការទូទៅនៃពិភពលោក៕
Post a Comment