នាយករដ្ឋមន្ត្រីជប៉ុន បង្ហាញការព្រួយបារម្ភពីការដកខ្លួនរបស់អាមេរិក ចេញពី WHO
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានសម្តែង ការព្រួយបារម្ភ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពី អង្គការសុខភាពពិភពលោក (WHO)។
ការព្រួយបារម្ភនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក
ដូណាល់ ត្រាំ បានចុះ ហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃទី២០ ខែមករា
ដែលជាថ្ងៃដំបូងនៃ ការចូលកាន់តំណែងរបស់លោក ដោយប្រកាសពីការដកសហរដ្ឋអាមេរិកចេញពី
អង្គការ WHO។
ថ្លែងក្នុងអំឡុងកិច្ចប្រជុំ
គណៈកម្មាធិការថវិកាសភា លោក Ishiba បានបញ្ជាក់ថា «សហរដ្ឋអាមេរិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពពិភពលោក។ តាមទស្សនៈ
របស់ប្រទេសជប៉ុន យើងមិនស្វាគមន៍ចំពោះការផ្លាស់ប្តូរណាមួយ ដែលធ្វើឱ្យតួនាទី
នេះចុះខ្សោយនោះទេ»៕
Post a Comment