សាលារៀនក្នុងទីក្រុងម៉ានីល ត្រូវបិទទ្វារបណ្តោះអាសន្ន ដោយសារអាកាសធាតុក្តៅ

 ប្រភព៖ AFP

ម៉ានីល៖ មន្ត្រីក្នុងតំបន់និយាយថា ដោយសារតែសីតុណ្ហភាពកើនឡើង នាំឱ្យសាលារៀនជិតពាក់កណ្តាល នៅក្នុងទីក្រុងម៉ានីល ផ្អាកបង្រៀនជាបណ្តោះអាសន្ន ខណៈដែលហ្វីលីពីនចូលដល់រដូវប្រាំង។

ទីភ្នាក់ងារឧតុនិយមជាតិ បានព្រមានថា សន្ទស្សន៍សកម្តៅអាចឈានដល់កម្រិតគ្រោះថ្នាក់ នៅក្នុងទីក្រុងម៉ានីល និងតំបន់ពីរផ្សេងទៀតនៅហ្វីលីពីន។ ទីភ្នាក់ងារនេះ បានណែនាំឱ្យអ្នករស់នៅក្នុងតំបន់ ដែលអាចរងផលប៉ះពាល់ ចៀសវាងការស្ថិតនៅក្រោមសម្តៅថ្ងៃយូរ។

ខណៈសីតុណ្ហភាព ត្រូវបានគេរំពឹងថានឹងឡើងដល់ ៣៣អង្សាសេ នៅថ្ងៃចន្ទ រដ្ឋបាលតំបន់ក្នុងទីក្រុងម៉ានីល និងស្រុកចំនួន ៦ផ្សេងទៀត បានបញ្ជាឱ្យបិទថ្នាក់រៀន ជាការប្រុងប្រយ័ត្នទុកមុន។ នៅក្នុងស្រុក Malabon នៃទីក្រុងម៉ានីល មន្ត្រីនាយកដ្ឋានអប់រំ បាននិយាយថា ការផ្អាកនេះប៉ះពាល់ដល់សិស្សជាង ៦៨ ០០០នាក់ ទូទាំង ៤២សាលារៀន៕



Powered by Blogger.