សម្តេចតេជោ ៖ ត្រូវអត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ ខណៈជម្លោះពាក្យសំដីរវាងលោកត្រាំ និងហ្សេលេនស្គីកំពុងផ្ទុះការចាប់អារម្មណ៍

ភ្នំពេញ៖ ខណៈពិនិត្យឃើញលែងមានជំងឺកូវីដ១៩ទៀតនោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាបានបង្ហាញរូបភាព២ សន្លឹកក្នុងគ្រាស្វែងរកសន្តិភាពឲ្យកម្ពុជាដោយភ្ជាប់ជាមួយខ្លឹមសារ ដែលសម្តេចលើកឡើងទៅលោក ដូណាល់ ត្រាំ និង លោកហ្សេលេនស្គីដែលមានជម្លោះពាក្យសំដីជាមួយគ្នាកាលពីប៉ុន្មានថ្ងៃមុនថា អត់ធ្មត់ ដើម្បីជាតិ។

បើតាមហ្វេសប៊ុក នារាត្រីថ្ងៃ៣ មីនា សម្តេចតេជោមានប្រសាសន៍ថ បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ១៩ សម្តេចបានចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិនិងអន្តរជាតិផងដែរ។ ក្នុងនោះសមនតេចបញ្ជាក់ថ លាហើយកូវីដ១៩ ជាលើកទី២ និងខិតខំមិនឲ្យមានការលាជាលើកទី៣។

ជាមួយគ្នានេះសម្តេចតេជោ បានគូសបញ្ជាក់ថា ដោយសារថ្មីៗនេះមានជម្លោះពាក្យសំដីរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី នោះ “ខ្ញុំជូនរូបថតពេលខ្ញុំចរចាឆ្នាំ១៩៨៩ ដែលខ្ញុំហៅថា វេចបាយសុីដើម្បីចរចារកសន្តិភាព។ ពេលនោះខ្ញុំទើបមានអាយុ ៣៧ឆ្នាំតែពូកែអត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ” (អត់ធ្មត់ អត់ធ្មត់និងអត់ធ្មត់) នេះមេរៀនរបស់ខ្ញុំ”៕




Powered by Blogger.