នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Carl Vinson ចូលចតនៅកំពង់ផែកូរ៉េខាងត្បូង

 ប្រភព៖ Reuters

សេអ៊ូល៖ កងទ័ពជើងទឹកកូរ៉េខាងត្បូង បានឱ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Carl Vinson បានមកដល់ទីក្រុងប៊ូសាន ភាគខាងត្បូងប្រទេស កាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដើម្បីជាការបង្ហាញសាច់ដុំយោធា។

វាគឺជាលើកទីមួយហើយ ដែលនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ត្រូវបាននាំយកទៅដល់ប្រទេសកូរ៉េខាងត្បូង គិតចាប់តាំងពីខែមិថុនា ឆ្នាំមុន នៅពេលដែលនាវាដើរដោយថាមពលនុយក្លេអ៊ែរ Theodore Roosevelt មកដល់ទីក្រុង Busan ដើម្បីចូលរួមក្នុងសមយុទ្ធយោធារួមគ្នា។

ការមកដល់នៃ USS Carl Vinson គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ និងបង្ហាញឆន្ទៈខាងយោធាក្នុងនាមសម្ព័ន្ធមិត្ត រវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៉ីនតោន ប្រឆាំងកូរ៉េខាងជើង។ តាមកងទ័ពជើងទឹកកូរ៉េខាងត្បូង នាវាដើរដោយថាមពលនុយក្លេអ៊ែរនេះ ជារបស់ក្រុម Carrier Strike Group 1 ចូលរួមដោយនាវាចម្បាំង USS Princeton និងនាវាពិឃាត USS Sterett




 

Powered by Blogger.